Social Network

Salah នៅ​តែ​តេស្ដ​ឃើញ​វិជ្ជមាន​កូវីដ ហើយត្រូវ​ខកខាន​​៣​ប្រកួត​ឲ្យ Liverpool

Mo Salah នឹងត្រូវអវត្តមាន៣ប្រកួតបន្ទាប់ឲ្យ Liverpool ក្រោយពីតេស្ដវិជ្ជមានមេរោគកូរីដ១៩ ជាលើកទីពីរ។

Salah ធ្លាប់មានក្ដីសង្ឃឹមអាចនឹងត្រឡប់មកកាន់ Merseyside វិញនៅពាក់កណ្ដាលសប្ដាហ៍នេះ បន្ទាប់សម្រាកព្យាបាលអស់មួយសប្ដាហ៍នៅប្រទេសអេហ្ស៊ីប។ ប៉ុន្តែតាមរយៈការតេស្ដកាលពីម្សិលមិញបង្ហាញថា គេនៅតែឆ្លងកូវីដ១៩។

វាមានន័យថា ខ្សែប្រយុទ្ធរូបនេះនឹងនៅតែត្រូវព្យាបាលនៅប្រទេសកំណើតរបស់គេរយៈពេលទៀត។ Salah នឹងត្រូវអវត្តមានក្នុងការប្រកួត Liverpool ជួប Leicester នៅថ្ងៃអាទិត្យ និងការប្រកួត Champions League ទល់នឹង Atalanta សប្ដាហ៍ក្រោយ។

តាមច្បាស់របស់ Premier League កីឡាករម្នាក់ដែលព្យាបាលជាពីកូរីដ១៩ ត្រូវដាក់ដោយឡែករយៈពេល១០ថ្ងៃបន្ថែមទៀតទើបអាចត្រឡប់មកហ្វឹកហាត់និងលេងវិញបាន។ នេះមានន័យថា Salah ត្រូវអវត្តមានមួយប្រកួតទៀតជាមួយ Brighton៕