Social Network

Griezmann ថា​ Barcelona មិន​សម​ធ្លាក់​ឆាប់បែប​នេះ​សោះ

Antoine Griezmann បានបង្ហាញពីការសោកស្ដាយដែល Barcelona មិនសមធ្លាក់ឆាប់បែបនេះសោះ បន្ទាប់ពីប្រកួតចាញ់ PSG សរុបទាំងពីរជើង ៥-២ ក្នុងវគ្គ១៦ក្រុមចុងក្រោយ UCL។

ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងបាននិយាយថា ក្រុមសមនឹងបានលទ្ធផលល្អជាងនេះ តាមរយៈការបង្ហាញទម្រង់លេងយ៉ាងល្អនៅជើងទីពីរដែលបញ្ចប់បានត្រឹម ១-១។ ប្រកួតនេះ Barca មានស្ថិតិគ្រប់គ្រងបាល់៧២% និងទាត់ចំគោលដៅ១០ជើង។

ក្រោយពីបញ្ចប់ការប្រកួត Griezmann បានប្រាប់អ្នកកាសែតថា ក្រុមមិនគួរធ្លាក់ឆាប់បែបនេះទេក្នុងពាន Champions League។ ប៉ុន្តែវាបានចេញមកហើយ។

គ្រាប់បាល់ដ៏ល្អបង្កើតឡើងដោយ Messi បន្ទាប់មកបានបាល់ប៉េណាល់ទីទៀត ប៉ុន្តែអ្នកចាំទី Navas គេល្អដែរ។ សរុបក្រុមដែលបានឆ្លងទៅវគ្គ៨ក្រុមចុងក្រោយពេលនេះមាន៤ក្រុមហើយរួមមាន Liverpool, PSG, Juventus និង Porto៕