Social Network

Ramos ​ថា​បើ Messi ​មក Real Madrid ​រូបគេ​នឹង​ឱ្យ​ផ្ទះ​នៅ​៣ ៤​សប្ដាហ៍​សិន​

ខ្សែការពារ Sergio Ramos បានអះអាងថាខ្លួនស្វាគមន៍យ៉ាងកក់ក្ដៅតែម្ដង ប្រសិនបើ Lionel Messi មកចូលរួមជាមួយក្រុម Real Madrid ។

Messi នឹងអស់កុងត្រាជាមួយក្រុម Barcelona នៅត្រឹមចប់រដូវកាលនេះហើយ។ ដោយមានក្លឹបជាច្រើនកំពុងទាក់ទង ក្រែងអាចយកបានខ្សែប្រយុទ្ធលំដាប់ពិភពលោកនេះបាន។

ខណៈដែល Real Madrid មិនមានបំណងនេះទេ តែប្រសិនជា Messi មកលេងនៅ Bernabeu មែន នោះ Ramos ដែលជាប្រធានក្រុមនឹងសប្បាយចិត្តយ៉ាងខ្លាំងមិនខាន។ ប្រធានក្រុមរូបនេះ អះអាងថាជារឿងល្អបំផុតបើតាម Messi មករួមក្រុម។

Ramos បញ្ជាក់ថាបើ Messi មកលេងនៅ Real Madrid មែន រូបគេនឹងឱ្យផ្ទះរបស់ខ្លួនទៅ Messi ស្នាក់នៅ ៣ទៅ៤សប្ដាហ៍សិន ទម្រាំតែរូបគេអាចស្វែងរកកន្លែងល្អបាន។ តែរឿងនេះកីឡាករអេស្ប៉ាញ ក៏បានបញ្ជាក់ថាទម្រង់ជាមិនអាចកើតមានបានទេ Messi មកលេងឱ្យ Real Madrid នោះ៕