Social Network

Ronaldo ​ធ្វើ​បាន Hat-trick ​លើក​ពី​៥៧​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​យប់មិញ​

ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន៣គ្រាប់ម្នាក់ឯងជួយក្រុម Juventus យកឈ្នះលើក្រុម Cagliari ក្នុងលទ្ធផល ៣-១ ក្នុងលីគកំពូលអ៊ីតាលីនៅយប់មិញនេះ។

បន្ទាប់ពីខកចិត្តនៅព្រឹត្តិការណ៍ UEFA Champions Leaue ក្រោមថ្វីជើង Porto មក ក្នុងការប្រកួតនៅយប់មិញនេះ Juventus បានស្វែងរកជ័យជម្នះបានវិញហើយលើក្រុម Cagliari។ ក្នុងនោះ Ronaldo រកបាន៣គ្រាប់ម្នាក់ឯង ដោយគ្រាប់ទី១ធ្វើបាននៅនាទី១០ ២៥ និង៣២។

សរុបជារួម សម្រាប់ការធ្វើបាន Hat-trick ក្នុងអាជីពវិញ Ronaldo សម្រេចបាន៥៧លើកមកហើយ។ ក្រុម Juventus បាន៣ពិន្ទុបន្ថែមទៀតនេះ ធ្វើឱ្យពួកគេឈរនៅលេខ៣ដដែល ឆ្លងកាត់២៦ប្រកួតមាន៥៥ពិន្ទុ ស្របពេល AC Milan នៅលេខ២ មាន៥៦ពិន្ទុ តែលេង២៧ប្រកួត និងលេខ១ Inter Milan មាន៦៤ពិន្ទុ លេង២៧ប្រកួតដែរ៕