Social Network

សំណាង​ហួស គ្រាប់់​បាល់ Own Goal ជួយ Man Utd ឈ្នះ West Ham ១-០

Manchester United បានយកឈ្នះ West Ham ១-០ ក្នុងពានរង្វាន់ Premier League បន្តឈរលេខ២ក្នុងតារាងពិន្ទុ ខណៈមួយគ្រាប់កើតឡើងដោយបាល់ Own Goal។

ការប្រកួតរវាងក្រុមទាំងពីរមិនមានគ្រាប់បាល់ឡើយក្នុងវគ្គទីមួយ។ នាទី៥៣ ខ្សែការពារ Craig Dawson របស់ West Ham បានធ្វើឲ្យចូលទីខ្លួនឯង បន្ទាប់ពី Bruno Fernandes លើកបាល់ជ្រុង។ មួយគ្រាប់នេះហើយគ្រប់គ្រាន់ឲ្យ United ទទួលបានជ័យជន្នះនិង៣ពិន្ទុ។

ប្រកួតនេះ Man Utd មានស្ថិតិគ្រប់គ្រងបាល់ដល់ទៅ៦៣% និងទាត់ចំគោលដៅ៤ជើង ខណៈ West Ham ទាត់មិនចំគោលដៅមួយជើងសោះឡើយ។ លទ្ធផលនេះជួយបិសាចក្រហមបន្តឈរលេខ២ ក្នុងតារាងពិន្ទុ គន្លាតពីក្រុមលេខមួយ Man City ១៤ពិន្ទុ៕