Social Network

ធ្លាយ​រឿង Barcelona ​យល់ព្រម​យក Aguero ​នៅ​ចប់​រដូវ​កាល​នេះ​

ប្រភពនៅអេស្ប៉ាញ បានបញ្ជាក់ហើយថាក្រុម FC Barcelona បានយល់ព្រមយកខ្សែប្រយុទ្ធ Sergio Aguero ហើយ នៅពេលចប់រដូវកាលនេះ ពោលគឺអស់កុងត្រាជាមួយ Man City ។

ប្រធានក្លឹប Laporta បានយល់ព្រមផ្ដល់កុងត្រា២ឆ្នាំឱ្យទៅមិត្តរបស់ Messi ខាងលើនេះ នៅពេលរូបគេអស់កុងត្រាជាមួយក្រុម Man City ។ ខណៈដែលកុងត្រានៅ Etihad នឹងអស់សុពលភាពនៅត្រឹមរដូវក្ដៅនេះហើយ។

ស្របពេលលោក Pep វិញក៏ទំនងជាមិនផ្ដល់កុងត្រាថ្មីឱ្យខ្សែប្រយុទ្ធវ័យ៣២ឆ្នាំខាងលើនេះដែរ ព្រោះរូបគេមានបញ្ហារបួស និងខកខានការប្រកួតកន្លងមកច្រើនមែនទែន។ ប្រសិនបើ Aguero បានទៅលេងឱ្យក្រុម Barcelona មែន នោះក្លឹបមួយនេះក៏មិនពិបាកក្នុងការបន្ដកុងត្រាជាមួយខ្សែប្រយុទ្ធ Lionel Messi ផងដែរ។

កីឡាករអាហ្សង់ទីន២នាក់នេះជាមិត្តជិតស្និទ្ធិនឹងគ្នាខ្លាំងមែនទែនតាំងពីក្មេងមក ដូច្នេះការបានលេងក្នុងក្លឹបតែមួយអាចជាបំណងរបស់ពួកគេផងដែរ៕