Social Network

កម្រ​ឃើញ ១​គ្រាប់​របស់ Lamela ធ្វើ​ឲ្យ​ផ្អើល Premier League ​ក្នុង​ជំនួប​ទល់ Arsenal

ខ្សែបម្រើប្រយុទ្ធ Erik Lamela ប្រើបច្ចេកទេសផ្ទាល់ខ្លួនដ៏អស្ចារ្យក្នុងជំនួប Spurs ចាញ់ Arsenal ១-២ ក្នុងពាន Premier League កាលពីយប់មិញ។

ការប៉ះគ្នារវាងក្រុមធំទាំងពីរ កើតគ្រាប់បាល់ដំបូងនាទី៣៣ ដោយការទាត់បញ្ចូលទីរបស់ Erik Lamela។ មួយគ្រាប់នេះជាបច្ចេកទេសផ្ទាល់ខ្លួនសុទ្ធសាធ ដោយ Lamela បានទាត់ខ្វែងជើង រួចចូលប្រឡោះជើងកីឡាករ Arsenal បាល់រត់ចូលទីយ៉ាងស្អាតនៅជ្រុងខាងក្រោម។

Marrison ដែលជាមិត្តរួមក្រុម Spurs បានបញ្ចេញប្រតិកម្មសម្រាបើគ្រាប់នេះថា វាពិតជាមិនគួរឲ្យជឿ ហើយគេជាសាក្សីបានឃើញបាល់នោះផ្ទាល់ភ្នែក។ យ៉ាងណាមួយគ្រាប់នេះមិនអាចជួយ Spurs ឲ្យឈ្នះឡើយ ពោល Arsenal បានវាយបករកបាន២គ្រាប់វិញ។

លទ្ធផលចប់៩០នាទី Arsenal បានយកឈ្នះ Spurs ២-១ ស្របពេល Lamela ទទួលបានកាតលឿង២ដងស្មើនឹងកាតក្រហមត្រូវបណ្ដេញចេញពីការប្រកួតនាទី៧៦៕