អតីតខ្សែការពាររបស់ Arsenal គឺ Stephan Lichtsteiner បានចូលសិក្សាក្លាយជាអ្នកផលិតនាឡិកា បន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់។
Lichtsteiner ដែលបង្ហាញខ្លួនបាន១០៨ប្រកួតឲ្យជម្រើសជាតិស្វីស បានចាប់ផ្ដើមធ្វើជាអ្នកហាត់ការនៅហាងនាឡិកាល្បីមួយឈ្មោះថា Maurice de Mauriac ស្ថិតក្នុងទីក្រុង Zurich។ អតីតកីឡាករធ្លាប់លេងឲ្យ Juventus វ័យ៣៧ឆ្នាំបាននិយាយថា គេចង់ធ្វើអ្វីមួយដែលមានភាពច្នៃប្រឌិត។
Lichtsteiner បានបន្តថា គេអាចធ្វើបាននាឡិកាមួយអំឡុងពេលហាត់ការ ហើយនឹងយកវាទៅលក់ដើម្បីបរិច្ចាគទៅសប្បុរសធម៌។ “ខ្ញុំមើលឃើញការធ្វើនាឡិកាស្រដៀងទៅនឹងបាល់ទាត់ដែរ។
ក្នុងបាល់ទាត់ ប្រសិនបើកីឡាករក្នុងក្រុមមិនល្អ យើងមិនអាចឈ្នះឡើយ។ វាដូចទៅនឹងនាឡិកាដែរ ប្រសិនគ្របើយ៉ាងមិនដំណើរការល្អ នាឡិកានឹងមិនធ្វើការឡើយ”។ សម្ដី Lichtsteiner៕