ខ្សែប្រយុទ្ធ Eden Hazard បានរងរបួសសាច់ដុំទៀតហើយ ក្រោយពីចូលលេងកាលពីថ្ងៃមុន បានត្រឹមតែប៉ុន្មាននាទីចុងក្រោយប៉ុណ្ណោះ។
ក្រុម Real Madrid មានភារកិច្ចប្រកួតជើងទី២ជាមួយក្រុម Atalanta នៅយប់នេះហើយ ក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។ ដោយជើងទី១កន្លងទៅនៅទឹកដីអ៊ីតាលីនោះ ក្រុម Real Madrid បានយកឈ្នះក្នុងលទ្ធផល ១-០ រួចទៅហើយ។
ខណៈដែលជើងទី២នៅរាត្រីនេះ ក្រុមមកពីអ៊ីតាលី នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពមិនខាន។ ខណៈដែលការប្រកួតនៅរាត្រីនេះ ក្រុម Real Madrid ក៏បានប្រកាសថាខ្សែប្រយុទ្ធទើបជាពីរបួស Hazard នឹងមិនបានចូលលេងនោះទេ។
កីឡាករបែលហ្សិករូបនេះ មានបញ្ហាសាច់ដុំទៀតទៅហើយ ដែលនឹងត្រូវសម្រាកយ៉ាងតិច៦សប្ដាហ៍ទៅមុខទៀត។ ដោយរបួសលើកនេះ ជាលើកទី៨ហើយតាំងពីផ្លាស់មកលេងនៅ Real នៅឆ្នាំ២០១៩មក៕