Social Network

Rudiger ​ចាត់​ទុក​ការ​ឈ្នះ UCL ​១៣​ដង​របស់ Real Madrid ​គ្រាន់​តែ​ជា​រឿង​ពី​ក្រោយ​ប៉ុណ្ណោះ

ក្រុមតោខៀវ Chelsea នឹងត្រូវប៉ះក្រុមគីឡូធ្ងន់ Real Madrid នារាត្រីនេះហើយ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១។

មុនការប្រកួតនេះចាប់ផ្ដើម ខ្សែការពារ Rudiger បាននិយាយពីអារម្មណ៍ផ្ទាល់ខ្លួនចំពោះការប្រកួតទល់ក្រុមជើងឯក១៣សម័យកាលនៅ UCL ថា៖ “យើងគោរពប្រវត្តិសាស្ត្ររបស់ Madrid ។

ច្បាស់ណាស់ពួកគេជាក្រុមដ៏អស្ចារ្យមួយ ប៉ុន្តែនៅពេលយើងចូលដល់ទីលានប្រកួត គ្រប់យ៉ាងទាំងអស់នោះគ្រាន់តែជារឿងនៅពីក្រោយប៉ុណ្ណោះ”។រំលឹកថាក្រុម Chelsea ក្រោមការដឹកនាំរបស់អ្នកចាត់ការ Thoms Tuchel ឃើញថាទម្រង់លេងល្អប្លែក និងពោរពេញដោយភាពជឿជាក់តែម្ដងសម្រាប់ការប្រកួត។

ជាក់ស្ដែងនៅរាត្រីនេះ សមាជិកម្នាក់ៗបានបញ្ជាក់ថាត្រៀមជាស្រេចហើយសម្រាប់តទល់ជាមួយក្រុមខ្លាំងរបស់អេស្ប៉ាញ Real Madrid ៕