Social Network

Zidane ​៖ Hazard ​ពេញ​កម្លាំង ​លេង​ទល់ Chelsea ​នៅ​រាត្រី​នេះ​

លោក Zidane អ្នកចាត់ការក្រុម Real Madrid បានអះអាងថាខ្សែប្រយុទ្ធ Eden Hazard ពេញកម្លាំងតែម្ដង សម្រាប់ការប្រកួតទល់ក្រុម Chelsea នៅរាត្រីនេះ។

ក្រុមអធិរាជស នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Chelsea សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ។ ការប្រកួតដ៏សំខាន់នេះដែរ ក្រុម Real Madrid ក៏ទទួលបានកីឡាករសំខាន់ៗជាសះស្បើយពីរបួសច្រើនផងដែរ ជាក់ស្ដែង Eden Hazard ដែកខកខានលេងជាច្រើនប្រកួតមកហើយនោះ ក៏អាចហាត់និងលេងបានជាធម្មតា។លោក Zidane បាននិយាយថា៖ “ខ្ញុំមិនបានឃើញ Hazard មានបញ្ហាអ្វីទេ។

គាត់មើលទៅល្អណាស់នៅលើទីលានប៉ុន្មានថ្ងៃមកនេះ។ វាជារឿងសំខាន់ នៅពេលគាត់មិនមានបញ្ហារបួស ឥឡូវនេះគាត់ជាសះស្បើយហើយ។ គាត់នឹងនាំយករឿងល្អៗជាច្រើនឱ្យក្រុម”៕