Social Network

Rio ​ថា Foden ​ជា​កីឡាករ​ក្មេង​ល្អ​បំផុត​លើ​លោក ល្អ​ជាង Haaland ​ទៀត​

Rio Ferdinand បានអះអាងថាពេលនេះ Phil Foden បានក្លាយជាកីឡាករវ័យក្មេងល្អបំផុតនៅលើលោកនេះ ល្អជាង Erling Haaland ទៅទៀត។

Foden ជាចំណែកមួយរបស់ Man City ដែលជួយក្រុមនេះឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្ដិសាស្ត្រក្លឹបនេះ។ ខណៈដែលលោក Pep បានផ្ដល់ទំនុកចិត្តខ្ពស់ណាស់ទៅលើ Foden ដោយឱ្យលេងគ្រប់ប្រកួតទាំងអស់តែម្ដង បើទោះជារូបគេនៅក្មេងក៏ដោយ។

Rio អតីតកីឡាករ Manchester United ក៏បានឃើញដែរថា៖ “ពេលនេះ ខ្ញុំអាចនិយាយថា Phil Foden ជាកីឡាករវ័យក្មេងល្អបំផុតនៅលើលោកនេះ។ Haaland មិនទាន់ឈានដល់កម្រិតរបស់ Foden ឡើយ Foden កំពុងឈានដល់កម្រិតកំពូលរបស់គេហើយ។ ខ្ញុំមិនមែនហ្វេន City ទេ ប៉ុន្តែខ្ញុំចូលចិត្តមើលគេលេង”៕