Social Network

Depay គិត​ថា​ខ្លួន​នឹង​លេង​ចូល​ជើង​គ្នា​ ជាមួយ Messi និង​ Aguero

ខ្សែប្រយុទ្ធហុល្លង់កីឡាករ Memphis Depay បានបង្ហាញពីភាពជឿជាក់ថា ខ្លួននឹងលេងត្រូវជើងជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi និង Sergio Aguero។

នេះបើតាមការលើកឡើងរបស់កីឡាករចំណូលថ្មីរបស់ក្លឹប Barcelona ប្រាប់ទៅកាន់សារព័ត៌មាន Sport កាលពីពេលថ្មីៗនេះ។កីឡាកររូបនេះបានលើកឡើងថា៖ "វាពិតជាអស្ចារ្យណាស់ប្រសិនបើបានលេងជាមួយ Messi ហើយខ្ញុំសង្ឃឹមថា នឹងមានរឿងនេះកើតឡើងចុះ។...នៅក្នុងក្លឹបយើងមានកីឡាករល្អៗច្រើន។

វាពិតជាល្អសម្រាប់ខ្ញុំ ប្រសិនបើខ្ញុំអាចលេងអមជាមួយ Messi ហើយឈ្នះពាននានា" ។Depay បានបន្ថែមថា៖ "យើងមានខ្សែប្រយុទ្ធច្រើនដែរ ប៉ុន្តែមានសមត្ថភាពផ្សេងៗគ្នា បើតាមគំនិតខ្ញុំ។ ជាឧទាហរណ៍ ខ្ញុំមានស្នៀត និងកម្លាំងខុសពី Aguero ហើយកីឡាករដទៃទៀត។

តែខ្ញុំគិតថា ៣នាក់យើង នឹងលេងត្រូវគ្នាណាស់ ជាមួយនឹងលក្ខណៈខុសៗគ្នា តែយើងចាំមើលថាមានរឿងអ្វីកើតឡើងបន្តទៀត" ។សូមជម្រាបផងដែរថា កីឡាករហុល្លង់រូបនេះបានផ្លាស់ពីក្លឹបបារាំង Lyon មកកាន់ក្លឹប Barcelona កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២១នេះ៕