ក្លឹបអ្នកមានជាន់ថ្មី Newcastle United កំពុងសម្លឹងឆក់យកកីឡាករមួយចំនួនរបស់ Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខ។
Newcastle ត្រូវគេរំពឹងថានឹងត្រៀមចាយលុយដ៏សន្ធឹកសន្ធាប់ក្នុងទីផ្សារដោះដូររដូវរងារ ក្រោយមានម្ចាស់ក្លឹបថ្មីដែលជាព្រះអង្គម្ចាស់ Mahammed bin Salman របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ថ្មីៗនេះមានព័ត៌មានថា Newcastle បានកំណត់ចង់ទិញកីឡាកររបស់ United ៤នាក់ដែលមិនត្រូវជាប់ជម្រើសជាមួយក្លឹប។ ប្រភពពី The Mirror បានចុះផ្សាយថា Newcastle រៀបផែនការចង់ផ្ទេរយក Donny van de Beek, Jesse Lingard, Anthiony Martial និង Eric Bailly។
កីឡាករទាំង៤នាក់នេះសុទ្ធសឹងតែជាកីឡាករបម្រុងមិនសូវបានលេងជាទៀងទាត់ឲ្យ United ឡើយ។ ព្រះអង្គម្ចាស់ Mahammed bin Salman ដែលមានទ្រព្យដល់ទៅ៣២០ពាន់លានអឹរ៉ូបានទិញក្លឹប Newcastle United ក្នុងតម្លៃ៣០២លានផោន។ គេរំពឹងថា Newcastle នឹងក្លាយជាធំថ្មីមួយទៀតនៅអង់គ្លេស ដើរតាមគន្លងរបស់ Manchester City៕