លោក ស៊ន អេលីត ឥលូវនេះក្លាយជាគ្រូជម្រើសជាតិប្រដាល់សកលហើយ បន្ទាប់ពីសហព័ន្ធបានស្នើមកដើម្បីរួមគ្នាជួយប្រដាល់សកលត្រៀមខ្លួនប្រជែងមេដាយជូនប្រទេសជាតិ។
លោក ស៊ន អេលីត បានឲ្យដឹងថា ពីមុនលោកក៏ធ្លាប់ជាកីឡាករជម្រើសជាតិផ្នែកសកលនេះដែរ ដូច្នេះឥលូវជាឱកាសល្អមួយបានរួមចំណែកក្នុងការបង្កើនធនធាន និងពង្រឹងសមត្ថភាពកីឡាករជាមួយសហព័ន្ធ។
គ្រូប្រដាល់រូបនេះបន្ថែមទៀតថា លោករីករាយនិងខំប្រឹងប្រែងដើម្បីជួយសហព័ន្ធប្រដាល់សកលដូចជាការបង្កើនធនធានកីឡាករថ្មីៗបន្ថែម ការចុះជួយដល់ក្លឹបប្រដាល់នានាផ្ដល់ជាសម្ភារផ្សេងៗ និងបង្កើតជាកម្មវិធីប្រកួតជាដើម។
លោកនឹងខំប្រឹងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីដើម្បីត្រៀមដណ្ដើមមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេម ឯប្រទេសវៀតណាម និង ២០២៣ នៅកម្ពុជា។ បញ្ជាក់ដែរថា លោក ស៊ន អេលីត ជាគ្រូប្រដាល់នៅក្លឹបនាយដ្ឋានអង្គរក្ស។ លោកជាអតីតកីឡាករប្រដាល់សកល គុនខ្មែរ និងតេក្វាន់ដូ WT ផងដែរពីមុន៕