ឡាវីហ្គាស៖ Floyd Mayweather បន្តប្រវត្តិមិនចាញ់ និងការពារខ្សែក្រវាត់ ពិភពលោក WBC របស់ខ្លួនបានសម្រេច ជាលើកទី៦ជាប់គ្នា ក្រោយវាយឈ្នះ ខ្លាចកំណាច ជនជាតិហ្វីលីពីន Manny Pacquiao ដោយពិន្ទុជាឯកច្ឆ័ន នៅលើសង្វៀន MGM Grand Gardena Arena ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃអាទិត្យនេះ ។
គិតមកដល់ពេលនេះ ជើងខ្លាំងជនជាតិអាម៉េរិក វ័យ៣៨ឆ្នាំ Floyd បានបន្តប្រវត្តិសាស្រ្ត វាយ៤៨ប្រកួត មិនដែលចាញ់ និងស្មើឡើយ ក្រៅផ្តួលគូប្រកួត ឲ្យសន្លប់បាន ចំនួន២៦ដងដែរ ដែលកីឡាករ ហ្វីលីពីន Pacquiao ជាកីឡាករចាញ់ ក្រោមថ្វីដៃរបស់គេ លើកទី៤៨តែម្តង នៅទឹកដីខ្លួនឯង ។
Manny Pacquiao វិញបានស្គាល់រសជាតិ ចាញ់ជាលើកទី៦ របស់ខ្លួន ហើយជាការបរាជ័យ លើកទី៣ផងដែរ នៅទឹកដី សហរដ្ឋអាម៉េរិក ក្រៅឈ្នះចំនួន៩ដង នៅអាម៉េរិក ពីប្រវត្តិប្រកួត បាន៦៥ដង ឈ្នះ៥៧ដង ចាញ់៦ដង ស្មើ២ដង និង ផ្តួលគូប្រកួត ឲ្យសន្លប់បាន ៣៨ដង ។
នៅពេលនេះ កីឡាករវ័យ៣៦ឆ្នាំ Pacquiao បានរបូតខ្សែក្រវាត់ ពិភពលោក WBO របស់ខ្លួន ខណៈដែល Floyd Mayweather កំពុងក្តោបក្តាប់ ខ្សែក្រវាត់៣ក្នុងដៃ មាន WBA WBO និង WBC ៕
ដកស្រង់ពី៖ Khmer-Note