ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើពិធី Surprise ខួបកំណើត Georgina Rodriguez កាលពីយប់មិញនេះ នៅអគារខ្ពស់ជាងគេលើលោកBurj Khalifa តែម្ដង។
ជារៀងរាល់ឆ្នាំ Ronaldo តែងតែធ្វើអ្វីដែលមិត្ដស្រីរបស់គេភ្ញាក់ផ្អើលជានិច្ចសម្រាប់ថ្ងៃខួបកំណើត។ ជាក់ស្ដែងនៅឆ្នាំនេះវិញទៀតសោត រូបគេក៏បាននាំគ្នាទៅលេងនៅឌូប៉ៃ ហើយការអបអរថ្ងៃខួបកំណើតនោះកាន់តែពិសេសថែមទៀត។
ដោយបានជួលអគារBurj Khalifa ដើម្បីដាក់ជាភ្លើងពណ៌ និងមានរូបភាពរបស់នាង Georgina Rodriguez ផង។ ញ៉ាំអាហារបណ្ដើរមើលរូបខ្លួនឯងបណ្ដើរ ពិតជាធ្វើឱ្យជីវិតគូស្នេហ៍នេះ Romantic ខ្លាំងមែនទែន។