Social Network

តម្លៃ​សំបុត្រ​ប្រកួត​​ Liverpool vs​ Man Utd នៅ​ប្រទេស​ថៃ​ មាន​តម្លៃ​ចាប់​ពី​ ១៥០​ដុល្លារ​ឡើង​ទៅ​

តម្លៃសំបុត្រប្រកួតមិត្តភាព Pre-Season រវាងក្លឹប Liverpool ប៉ះនឹងក្លឹប Manchester United នៅប្រទេសថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ខាងមុខ នឹងមានតម្លៃចាប់ពី ៥,០០០-២៥,០០០លុយបាតថៃ (ចន្លោះពី១៥០-៧៥៣ដុល្លារ)។

នេះបើយោងតាមការចុះផ្សាយ Bangkok Post ក្នុងថ្ងៃនេះ។ការប្រកួតខាងលើនេះនឹងធ្វើនៅទីលាន Rajamangala នៅឯទីក្រុងបាងកក ដោយអាចផ្ទុកអាចគាំទ្រចូលទស្សនាដោយផ្ទាល់ចំនួន ៥១,០០០កៅអី។

យ៉ាងណាចំពោះតម្លៃសំបុត្រខ្ទង់រាប់រយដុល្លារឡើងនេះ អ្នកគាំទ្រជនជាតិថៃមួយចំនួនមានការត្អូញត្អែរថា តម្លៃនៃការចូលមើលប្រកួតខាងលើនេះមានតម្លៃខ្ពស់ពេក៕