Social Network

ផ្អើល​ហើយ! ​តោកំណាច​អង់គ្លេស ​ប៉ះ​បារាំង ​វគ្គ​៨​ក្រុម World Cup 2022 ​នេះ​

 

ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវតតាំងជាមួយក្រុមជម្រើសជាតិបារាំងនៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2022 នេះ បន្ទាប់ពីពួកគេយកឈ្នះលើគូប្រកួតបានដូចគ្នានៅយប់មិញ។

បារាំងបានយកឈ្នះលើក្រុមប៉ូឡូញក្នុងលទ្ធផល ៣-១ ដោយខ្សែប្រយុទ្ធ Kylian Mbappe រកបាន២គ្រាប់ និង Giroud រកបាន១គ្រាប់។ ស្របពេល១គ្រាប់របស់ក្រុមប៉ូឡូញវិញរកបាននៅចុងម៉ោងទៅហើយ ដោយខ្សែប្រយុទ្ធ Robert Lewandowski ធ្វើបានដោយបាល់ប៉េណាល់ទី។

ងាកទៅខាងអង់គ្លេសវិញ ក៏មិនធម្មតាដែរ ពោលគឺពួកគេលត់ក្រុមសេណេហ្គាល់បានដល់ទៅ ៣-០ ឯណោះ។ ដោយ៣គ្រាប់នោះរកបានដោយ Henderson , Kane និង Saka ។

ការទទួលបានជ័យជម្នះដូចគ្នានៅវគ្គ១៦ក្រុមចុងក្រោយនេះ ធ្វើឱ្យក្រុមអង់គ្លេស និងបារាំង ត្រូវឡើងទៅប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2022 នេះហើយ។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១១ខែធ្នូឆ្នាំ២០២២ខាងមុខ៕