Social Network

Sterling ត្រលប់​មក​ជួយ​អង់គ្លេស​បាន​វិញ ក្រោយ​អវត្តមាន​មួយ​រយៈ​ពេល

ខ្សែស្លាប Raheem Sterling ត្រលប់មកជួយក្រុមជម្រើសជាតិអង់គ្លេសវិញ ក្រោយអវត្តមានមួយរយៈពេលខ្លី ដោយបញ្ហាគ្រួសារ។

សហព័ន្ធបាល់ទាត់អង់គ្លេស បានបញ្ជាក់ថា Sterling នឹងត្រលប់មកជួយក្រុមជម្រើសជាតិវិញ នៅថ្ងៃស្អែក ដើម្បីត្រៀមលក្ខណៈហ្វឹកហាត់ជួយក្រុមក្នុងការប៉ះជាមួយក្រុមមាន់គកបារាំងនៅវគ្គ ៨ក្រុមចុងក្រោយ World Cup នាពេលដ៏ខ្លីខាងមុខ។

Sterling បានចាកចេញពីក្រុមជម្រើសជាតិភ្លាមៗ ដើម្បីបំពេញភារកិច្ចគ្រួសារ ក្រោយទទួលបានដំណឹងថា មានចោរប្រដាប់អាវុធលួចគាស់ផ្ទះរបស់ខ្លួននៅអង់គ្លេស ទាំងដែលប្រពន្ធ និងកូនតូចរបស់ខ្លួនកំពុងស្នាក់នៅ។

ការណ៍នេះធ្វើឲ្យ Sterling បាត់មុខក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយពេលអង់គ្លេសប៉ះ និងឈ្នះលើក្រុមសេណេហ្គាល់ ក្នុងលទ្ធផល ៣-០។ Sterling ស្ថិតក្នុងជម្រើស ១១នាក់ដំបូងក្នុងការប្រកួត Group Stage បើកឆាក ២ប្រកួតដំបូង ពេលអង់គ្លេសប៉ះអ៊ីរ៉ង់ និងអាមេរិក។

កីឡាកររូបនេះមិនបានចូលលេងក្នុងប្រកួតប៉ះនឹងវេលឡើយ៕