Social Network

ប្រទេស​​អឺរ៉ុប​៣​ក្នុង​ចំណោម​៥​​បាន​ធ្លាក់​ចេញ​​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ World Cup

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០២២ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រ ជាពិសេសប្រទេសអឺរ៉ុបដល់ទៅ៣ក្រុម ក្នុងចំណោម៥ក្រុមបានធ្លាក់ចេញពីកម្មវិធី។

ក្រុមដែលបានធ្លាក់នៅវគ្គ៨ក្រុមចុងក្រោយ

ហុល្លង់

ប្រេស៊ីល

អង់គ្លេស

ព័រទុយហ្គាល់

ក្រុមដែលបានឡើងវគ្គ៤ក្រុមចុងក្រោយ និងត្រូវប៉ះគ្នា

អាហ្សង់ទីន vs ក្រូអាត

បារាំង vs ម៉ារ៉ុក

ក្នុងវគ្គ៨ក្រុមចុងក្រោយ ការប្រកួតរវាងហុល្លង់និងអាហ្សង់ទីនបានទាញចំណាប់អារម្មណ៍ខ្លាំងជាងគេសម្រាប់អ្នកគាំទ្រ។

ការប្រកួតនេះ អាហ្សង់ទីនទទួលបានឱកាសនាំមុខដល់ទៅ២គ្រាប់មុនធ្វើបានដោយកីឡាករ Molina និង Messi (ប៉េណាល់ទី)។ ប៉ុន្តែពួកគេមិនបានរក្សាឱកាសនេះឲ្យបានល្អទេ ដោយភ្លាត់ឲ្យហុល្លង់តាមស្មើបានវិញ ជាពិសេសគ្រាប់ទី២ធ្វើបាននៅវិនាទីចុងក្រោយបំផុតនៅម៉ោងបន្ថែម។

ការប្រកួតបានឈានរហូតដល់វគ្គប៉េណាល់ទីកាត់សេចក្ដី ហើយអាហ្សង់ទីនបានយកឈ្នះហុល្លង់ ៤-៣ ទទួលបានកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងការប្រកួតនេះដែរ លោកអាជ្ញាកណ្ដាល Mateu Lahoz បានចាយកាតលឿងដល់ទៅ១៥ ធ្វើឲ្យកីឡាករនៃក្រុមទាំងពីរមិនសប្បាយចិត្តនឹងការកាត់សេចក្ដីនេះសោះ។

ក្នុងវគ្គនេះដដែល ប្រទេសមកពីតំបន់អាហ្រ្វិកម៉ារ៉ុកបានបង្កើតប្រវត្តិសាស្រ្ដជាថ្មី ក្រោយទម្លាក់ជើងឯក Euro ២០១៦ ព័រទុយហ្គាល់ក្នុងលទ្ធផល ១-០។ វាបានធ្វើឲ្យម៉ារ៉ុកក្លាយជាប្រទេសមកពីអាហ្រ្វិកទីមួយបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Wold Cup។