Social Network

Modric ថា​ក្រូ​អាត​មាន​ស្មារតី​លេង​ដូច​ Real Madrid

ខ្សែបម្រើ Luka Modric ថាក្រុមជម្រើសជាតិក្រូអាតមានស្មារតីលេងដូចក្រុម Real Madrid។

កីឡាករវ័យ ៣៧ឆ្នាំ Modric បានប្រាប់អ្នកសារព័ត៌មានថា ក្រុមក្រូអាតមានស្មារតីលេងដូចក្រុម Real Madrid ពោលគឺប្រឹងលេងរហូតដល់ទីបញ្ចប់ ហើយមិនព្រមចុះចាញ់ងាយៗ។ ក្រូអាតត្រូវប៉ះជាមួយអាហ្សង់ទីនក្នុងវគ្គកណ្ដាលផ្ដាច់ព្រ័ត្រក្នុងកម្មវិធី World Cup ២០២២។

ក្រុមក្រូអាតបានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុង World Cup ឆ្នាំនេះ។ ក្រូអាតបានទម្លាក់ជប៉ុននៅវគ្គ ១៦ ក្រុមចុងក្រោយ និងទម្លាក់ក្រុមខ្លាំងប្រេស៊ីលនៅវគ្គជម្រុះបន្ទាប់។ ក្រូអាតបានយកឈ្នះដោយបង្ហាញប្រៀបក្នុងវគ្គទាត់បាល់ ១១ ម៉ែត្រ ទាំង ២ ប្រកួតនោះ។

សូមបញ្ជាក់ថា កាលពី World Cup ២០១៨ ក្រូអាត ក៏បានទទួលបានជោគជ័យប្រកបដោយផ្លែផ្កាជាច្រើន ដោយក្រុមជម្រើសជាតិបានឈានរហូតទៅដល់វគ្គផ្ដាច់ព្រ័ត្រ។ ក្រូអាតបានចាញ់បារាំងក្នុងលទ្ធផល ៤-២ កាលពីពេលនោះ៕