Social Network

តើ​ក្លឹប​ណា​មាន​កីឡាករ​ឈ្នះ​ពាន World Cup 2022 ច្រើន​ជា​ង​គេ?

ជាធម្មតាក្រុមជម្រើសជាតិនីមួយៗសុទ្ធតែមានកីឡាករមកពីក្លឹបនានាគ្រប់ទិសទីទាំងអស់។ នៅក្នុងឆ្នាំ២០២២នេះ ក្លឹបដែលមានកីឡាករអាហ្សង់ទីន ដែលជាជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ច្រើនជាងគេគឺចំនួន ២ក្លឹប។

ក្លឹបទាំងពីរនោះគឺ ក្លឹបនៃលីគកំពូលអេស្ប៉ាញទាំងពីរ ពោលគឺ ក្លឹប Atletico Madrid និងក្លឹប Sevilla។ក្លឹប Atletico Madrid និងក្លឹប Sevilla មានកីឡាករអាហ្សង់ទីន ៣នាក់រៀងៗខ្លួន។

កីឡាករអាហ្សង់ទីនមកពី AT Madrid រួមមាន ខ្សែប្រយុទ្ធ Angel Correa ខ្សែការពារ Nahuel Molina និងខ្សែបម្រើ Rodrigo de Paul។ ចំណែកឯក្លឹប Sevilla វិញរួមមាន ខ្សែការពារ Gonzalo Montiel ខ្សែការពារ Marcos Acuna និងខ្សែបម្រើ Papu Gomez៕