Social Network

មាន​ដឹង​ទេថា! នេះ​ជា​លើកទី១ ក្នុង​រយៈពេល​ ២០ឆ្នាំ ដែល​ក្រុម​អាមេរិក​ឡាទីន​ឈ្នះ World Cup

ជ័យជម្នះនៃពានរង្វាន់បាល់ទាត់ពិភពលោករបស់ក្រុមជម្រើសជាតិអាហ្សង់ទីននៅក្នុងឆ្នាំ២០២២នេះ ជាជ័យជម្នះលើកទី១ ហើយរបស់ក្រុមជម្រើសជាតិមកពីតំបន់អាមេរិកឡាទីន ក្នុងរយៈពេល ២០ឆ្នាំ ដែលបានឈ្នះពាន World Cup នេះ។

ក្រុមមកពីអាមេរិកឡាទីនឈ្នះពាន World Cup លើកចុងក្រោយគឺ ក្រុមប្រេស៊ីល ដែលឈ្នះនៅឆ្នាំ២០០២ នៅទឹកដីអាស៊ី ដែលកាលនោះជប៉ុន និងកូរ៉េខាងត្បូងធ្វើជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។

កាលនោះដែរ ប្រេស៊ីលបានយកឈ្នះក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងលទ្ធផល ២-០។ ចាប់តាំងពីពេលនោះមក ក្រុមអឺរ៉ុបដូរវេនគ្នាយកឈ្នះ World Cup រហូតមកដល់ឆ្នាំ២០១៨ ប៉ុន្តែនៅឆ្នាំ២០២២នេះ ក្រុមអាហ្សង់ទីនបានស្ដារមុខមាត់ទ្វីបអាមេរិកខាងត្បូង ដោយឈ្នះបារាំងក្នុងវគ្គបាល់ប៉េណាល់ទីកាត់សេចក្ដី៕