Social Network

Chelsea កំពុង​តែ​គិតគូរ​ចង់​ទិញ​ខ្សែ​ស្លាប​ព័រទុយហ្គាល់​មួយ​រូប

ក្លឹប Chelsea កំពុងតែគិតគូរចង់បានខ្សែប្រយុទ្ធស្លាបព័រទុយហ្គាល់វ័យ ២៣ឆ្នាំកីឡាករ Joao Felix។

សារព័ត៌មានខាងលើបានឱ្យដឹងថា ខាង Chelsea អាចនឹងនាំចូលខ្សែប្រយុទ្ធរូបនេះក្នុងនាមជាកីឡាករខ្ចីជើងនៅខែមករាខាងមុខនេះសិន មុននឹងទិញផ្ដាច់នៅរដូវក្ដៅឆ្នាំក្រោយ។

យ៉ាងណាមិញ រឿងតម្លៃខ្លួនវិញ នៅមិនទាន់ច្បាស់នៅឡើយនោះទេ ដោយកីឡាកររូបនេះធ្លាប់ត្រូវបាន Atletico Madrid ដាក់តម្លៃច្រើនជាង ១០០លានដុល្លារអាមេរិកឯណោះ។ ខ្សែស្លាបរូបនេះបានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍អំឡុងពេល World Cup ដោយចូលលេងបាន ៥ដង និងស៊ុតចូលមួយគ្រាប់ ជាមួយនឹងការបញ្ជូនបាល់បញ្ចូលទីបាន ១ដង។

មានសេចក្ដីរាយការណ៍មួយចំនួនបានឱ្យដឹងថា ក្លឹប Arsenal ក៏ចាប់អារម្មណ៍កីឡាកររូបនេះដែរ តែខាង Chelsea គេចង់ពន្លឿនដំណើរនីតិវិធីក្នុងការនាំចូលកីឡាកររូបនេះដើម្បីមកពង្រឹងក្រុម៕