Social Network

ក្លឹប​ PSV៖ Liverpool ទិញ​យក​ Gakpo បាន​ហើយ

ក្លឹបហង្សក្រហម Liverpool បានចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ Cody Gakpo ពីក្លឹប PSV Eindhoven។

ខាងក្លឹបហុល្លង់មួយនេះបានលើកឡើងថា៖ «គណៈគ្រប់គ្រងក្លឹប PSV បានបិទបញ្ចប់ការចរចានៅថ្ងៃ Boxing (ថ្ងៃទី២៦ ខែធ្នូ) ហើយបានអនុញ្ញាតឱ្យ Gakpo ធ្វើដំណើរទៅកាន់អង់គ្លេស»។ Liverpool អាចនឹងទិញកីឡាកររូបនេះក្នុងតម្លៃចន្លោះ ៤០ ទៅ ៥០លានដុល្លារអាមេរិក។

Gakpo បានបង្ហាញទម្រង់លេងល្អនៅក្នុងរដូវកាលនេះ ដោយរកបាន ៩គ្រាប់ ជាមួយនឹង ១២ Assist ក្នុង ១៤ប្រកួតរបស់ក្លឹប PSV។ បន្ថែមពីនេះកីឡាកររូបនេះក៏បង្ហាញខ្លួនជាមួយនឹងទម្រង់លេងយ៉ាងគួរឱ្យកត់សម្គាល់ផងដែរនៅក្នុង World Cup ជាមួយនឹងក្រុមហុល្លង់៕