Social Network

Ronaldo Jr. ដើរ​ចេញ​ពី Man Utd តាម​គន្លង​ឪពុក​ ហើយ​ចុះ​ចូល​ជាមួយ Real ឡើង​វិញ

Cristiano Ronaldo Jr. ដែលជាកូនប្រុសរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដើរចេញពីថ្នាលយុវជនក្លឹប Manchester United ហើយមករួមរស់ជាមួយថ្នាលរបស់ក្លឹប Real Madrid។

ការហ្វឹកហាត់នៅក្លឹប Real Madrid បានលេចឮឡើងក្រោយពេលដែល Ronaldo សុំក្លឹបរាជធានីអេស្ប៉ាញមួយនេះហាត់មួយរយៈ ក្រោយពេលដែលដើរចេញពីក្លឹប Manchester United។ កីឡាករវ័យ ១២ឆ្នាំរូបនេះធ្លាប់រកបាន ៥០គ្រាប់ក្នុង ២០ប្រកួតរបស់ថ្នាលក្លឹប Real Madrid កាលពីលើកមុន។

ដំណើរជីវិតបាល់ទាត់របស់កុមារារូបនេះដើរតាមគន្លងឪពុកទាំងស្រុង ដោយខ្លួនធ្លាប់ហាត់នៅ Real Madrid បន្តមកទៀតនៅ Juventus ហើយចុងក្រោយនៅ Man Utd៕