Social Network

បន្ទប់​គេង​របស់ Messi នៅ​កាតា​នឹង​ប្រែក្លាយ​ទៅ​ជា​សារមន្ទីរ

បន្ទប់គេងរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi និងមិត្តរួមក្រុម Sergio Aguero នឹងប្រែក្លាយទៅជាកូនសារមន្ទីរតូចមួយ ក្រោយពេលដែលក្រុមអាហ្សង់ទីនលើកពាន FIFA World Cup។

Messi ក៏ដូចជាក្រុមជម្រើសជាតិអាហ្សង់ទីនមិនបានស្នាក់នៅក្នុងបន្ទប់សណ្ឋាគារនោះទេ ប៉ុន្តែផ្ទុយទៅវិញពួកគេបានស្នាក់នៅបន្ទប់នៅសាលនៃសាកលវិទ្យាល័យកាតា។

Messi គេងនៅបន្ទប់គ្រែ ២ ដោយមាន Aguero ដែលជាអតីតខ្សែប្រយុទ្ធក្លឹប Manchester City និងជាមិត្តយូរអង្វែងរបស់ Messi ជាអ្នកស្នាក់នៅជាមួយ។

ទាក់ទិននឹងរឿងនេះដែរ ខាងសាកលវិទ្យាល័យបានអះអាងថា បន្ទប់របស់ Messi ក៏ដូចជារបស់របរសេសសល់របស់កីឡាកររូបនេះនឹងដាក់តាំងឱ្យអ្នកចូលមកទស្សនាសាកលវិទ្យាល័យ៕