Social Network

គ្រូ​ Man Utd៖ Ronaldo ជ្រើសរើស​ផ្លូវ​ដើរ​ចេញ​ខ្លួន​ឯង

លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បានលើកឡើងកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ជាអ្នកជ្រើសរើសផ្លូវដើរចេញខ្លួនឯងទេ។

លោកបាននិយាយថា៖ «គេ [Ronaldo] ជាអ្នកជ្រើសរើសផ្លូវដើរចេញខ្លួនឯងទេ។ គេទៅបាត់ហើយ ហើយរឿងនេះជារឿងអតីតកាល»។ ជាមួយគ្នានេះដែរ អ្នកចាត់ការក្លឹប Manchester United បានអះអាងថា កូនក្រុមរបស់លោកកំពុងតែផ្ដោតទៅលើការប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Premier League ហើយនាំគ្នាសម្លឹងទៅមុខទៅកាន់អនាគតកាល។

ក្លឹប Manchester United បានយកឈ្នះក្លឹប Nottingham Forest ក្នុងលទ្ធផល ៣-០ កាលពីយប់ថ្ងៃអង្គារ។ ចំណែកឯ Ronaldo វិញនៅពេលនេះកំពុងតែមានពាក្យចចាមអារ៉ាមថា ខ្លួនត្រៀមទៅលេងនៅក្លឹបអារ៉ាប៊ីសាអ៊ូឌីត៕