Social Network

អីយ៉ា! ក្លឹប​ Newcastle ឡើង​ឈរ​លេខ ២ នៅ​តារាង Premier League

ក្លឹប Newcastle United ឡើងឈរលេខ ២ ក្រោយយកឈ្នះក្លឹប Leicester ដល់ផ្ទះតែម្ដងក្នុងលទ្ធផល ៣ ទល់នឹង ០ កាលពីយប់ថ្ងៃច័ន្ទ។

ក្លឹបមួយនេះកំពុងតែមាន ៣៣ពិន្ទុក្នុងដៃ ក្រោយលេងបាន ១៦ប្រកួត ខណៈក្លឹប Arsenal កំពុងតែឈរកំពូលតារាង ដោយមាន ៤០ពិន្ទុក្នុងដៃ ដោយលេងតែ ១៥ប្រកួតប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក្លឹបដែលមានរហស្សនាមសារិកាកែវមួយនេះអាចចុះទៅលេខ ៣វិញ ក្រោយពេលដែល Manchester City ឈ្នះ ២ប្រកួតជាប់គ្នា ខណៈនៅពេលនេះដែរ ក្លឹប Man City មាន ៣២ពិន្ទុ ដោយលេងតែ ១៤ប្រកួតប៉ុណ្ណោះ។

សូមជម្រាបផងដែរថា Newcastle United កំពុងតែឡើងទម្រង់លេងនៅក្នុងឆ្នាំនេះ ក្រោយពេលដែលរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតក្រោមការដឹកនាំដោយរជ្ជទាយាទ និងនាយករដ្ឋមន្ត្រី Mohammed bin Salman៕