Social Network

ក្លឹប​អារ៉ាប​មួយ​នេះ​មិន​ត្រឹម​ចង់​បាន​ Ronaldo ទេ តែ​ថែម​ចង់​បាន​មិត្ត​រួម​ក្រុម​ Ronaldo ម្នាក់​ទៀត

លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr មិនត្រឹមតែចង់បានខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo តែម្នាក់នោះទេ តែថែមទាំងចង់បានអតីតមិត្តរួមក្រុមរបស់ Ronaldo កាលពីនៅក្លឹប Real Madrid ខ្សែការពារ Sergio Ramos។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca។Ramos ពេលនេះកំពុងតែរួមរស់ជាមួយក្លឹបយក្សបារាំង Paris Saint-Germain។ កីឡាកររូបនេះនឹងអស់កុងត្រាជាមួយ PSG នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣ ខាងមុខនេះ។

យ៉ាងណាមិញ Marca បានចុះផ្សាយថា អាទិភាពរបស់ក្លឹបអារ៉ាប៊ីសាអ៊ូឌីត ដែលមានមូលដ្ឋាននៅរាជធានីរីយ៉ាដមួយនេះគឺចង់បាន Ronaldo ជាមុនសិន។

កន្លងមក មានការចុះផ្សាយជាច្រើនបានឱ្យដឹងថា Al-Nassr ត្រៀមផ្ដល់កុងត្រាទៅ Ronaldo ចំនួន ៧ឆ្នាំ ដោយ២ឆ្នាំជាកីឡាករ ហើយ៥ឆ្នាំទៀតជាទូតសុច្ឆន្ទៈក្នុងការផ្សព្វផ្សាយមុខមាត់របស់អារ៉ាប៊ីសាអ៊ូឌីតក្នុងត្រៀមធ្វើជាសហម្ចាស់ផ្ទះ World Cup ជាមួយក្រិក និងអេហ្ស៊ីបនៅឆ្នាំ២០៣០៕