Social Network

Mbappe ត្រូវ​បាន​ក្លឹប​ដាក់​ឱ្យ​សម្រាក ១០ថ្ងៃ ក្រោយ​ចាញ់​ប្រកួត​លីគ

ខ្សែប្រយុទ្ធបារាំងកីឡាករ Kylian Mbappe ត្រូវបានក្លឹប Paris Saint-Germain ដាក់សម្រាករយៈពេល ១០ថ្ងៃ ក្រោយពី PSG ចាញ់ Lens ក្នុងប្រកួតលីគ ១ បារាំង ក្រោមលទ្ធផល ៣-១។

នេះបើតាមការលើកឡើងរបស់គ្រូ PSG លោក Christophe Galtier។ ក្រៅពី Mbappe ខ្សែការពារម៉ារ៉ុកកីឡាករ Achraf Hakimi ក៏ត្រូវដាក់ឱ្យសម្រាកដែរ ប៉ុន្តែ Hakimi ត្រូវបានសម្រាកដោយសារតែទទួលពិន័យកាតក្រហម។

មូលហេតុនៃការសម្រាករបស់ Mbappe គឺដោយសារតែ ខាងក្លឹបចង់ឱ្យកីឡាកររូបនេះសម្រាកមួយរយៈសិន ក្រោយលេងប្រកួតជាច្រើនមកហើយ។ នេះបើតាមការលើកឡើងរបស់លោក Galtier។ កីឡាករទាំងពីរនឹងខកខានបង្ហាញខ្លួនចំនួន ២ប្រកួត ហើយរំពឹងថាត្រលប់មកលេងវិញនៅថ្ងៃទី១៥ ខែមករា ដោយលេងជាមួយនឹងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi តែម្ដង៕