Social Network

ចចាមអារ៉ាម៖ Ronaldo អាច​នឹង​លេង Champions League នៅ​អឺរ៉ុប​ ក្រោម​កុងត្រា​ជាមួយ​ Al-Nassr

ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo អាចនឹងមានឱកាសនឹងលេងនៅក្នុងក្របខ័ណ្ឌ UEFA Champions League នៅអឺរ៉ុបឡើងវិញ ទោះជាខ្លួននៅលេងក្នុងក្លឹប Al-Nassr របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Marca។

សារព័ត៌មានខាងលើបានឱ្យដឹងថា នៅក្នុងកុងត្រាថ្លៃរាប់រយលានដុល្លាររវាង Ronaldo និងក្លឹបអារ៉ាប៊ីសាអ៊ូឌីត Ronaldo អាចទៅលេងជាមួយក្លឹបអង់គ្លេស Newcastle United ក្នុងលក្ខខណ្ឌខ្ចីជើង ប្រសិនបើក្លឹបនេះអាចជាប់លេងនៅក្នុងក្របខ័ណ្ឌ UEFA Champoins League។

ក្លឹប Newcastle នៅក្នុងឆ្នាំនេះកំពុងតែឡើងជើង ដោយនៅពេលនេះក្លឹបនេះកំពុងតែឈរចំណាត់ថ្នាក់លេខ ៣ នៅក្នុងតារាង Premier League។ ប្រសិនបើលទ្ធផលនៅដដែល នោះ Newcastle នឹងឡើងទៅលេងនៅ UEFA Champions League។

មូលហេតុដែល Ronaldo អាចទៅលេងជាកីឡាករខ្ចីជើងនៅ Newcastle បានដោយងាយៗ ក៏ព្រោះតែក្លឹបមួយស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរវិនិយោគរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត៕