Social Network

Ten Hang យល់​ថា PSG ចាប់​អារម្មណ៍ Rashford ជា​រឿង​ល្អ​សម្រាប់ Man Utd

អ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag បានប្រាប់អ្នកកាសែតថា ការណ៍ដែលក្លឹប Paris Saint-Germain ចាប់អារម្មណ៍ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ជារឿងវិជ្ជមានសម្រាប់ក្លឹប។

Rashford នឹងផុតកុងត្រាជាមួយក្លឹបបិសាចក្រហមនៅឆ្នាំនេះហើយ ប្រសិនបើក្លឹបមិនបន្តកុងត្រាឱ្យ។ កាលពីពេលថ្មីៗនេះ ប្រធានក្លឹប PSG លោក Nasser Al-Khelaifi ក៏បង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំចូលកីឡាករអង់គ្លេសមួយនេះមកពង្រឹងក្រុមដែរ។

ទាក់ទិននឹងរឿងនេះដែរ លោក Ten Hag បានលើកឡើងថា នេះជារឿងល្អសម្រាប់ Man Utd ព្រោះនេះបានសេចក្ដីថា ក្រុមកីឡាកររបស់លោកបានបង្ហាញទម្រង់លេងបានល្អ។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថា កីឡាកររបស់ខ្ញុំទាំងអស់ទទួលបានការចាប់អារម្មណ៍ពីក្លឹបនានា៕