Social Network

Gundogan ទទូច​ឲ្យ​ Man City រក្សា​ទម្រង់​លេង​​ ដើម្បី​ដណ្ដើម​ពាន​ UCL និង​ FA Cup បន្ថែម​ទៀត​

ខ្សែបម្រើ Ilkay Gundogan បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗ ក្នុងន័យទទួលឲ្យក្លឹប Manchester City របស់ខ្លួនរក្សាទម្រង់លេងឲ្យបានល្អបំផុត ដើម្បីដណ្ដើមយកពាន UEFA Champions League និង FA Cup បន្ថែមពីលើ Premier League ទៀតនៅក្នុងរដូវកាលនេះ។

Gundogan បាននិយាយថា៖«យើងមិនទាន់បានចាញ់ការប្រកួតណាមួយអស់ជាច្រើនអាទិត្យកន្លងមកនេះហើយ ហើយនេះជាស្តង់ដារដែលយើងកំណត់សម្រាប់ក្រុមរបស់យើង។ យើងនឹងខំលេងឲ្យបានអញ្ចឹងទៀត ហើយសង្ឃឹមថាយើងនឹងទទួលបានរឿងដ៏អស្ចារ្យបំផុតនៅចុងរដូវកាលនេះ»។

កីឡាករនេះបន្តថា៖«ខ្ញុំស្រលាញ់ពេញចិត្តក្លឹប និងក្រុមនេះទាំងមូលមែនទែន។ ច្បាស់លាស់ យើងចង់បញ្ចប់រដូវកាលនេះដោយឈ្នះពានចំនួន២បន្ថែមទៀត។ យើងមានការប្រកួតផ្ដាច់ព្រ័ត្រដ៏ធំចំនួន២ទៀត ហើយនៅសល់ការប្រកួត PL ២ប្រកួតទៀតដែលយើងត្រូវខំ។ យើងអត់ចង់ទម្លាក់ចោលប្រកួតណាមួយទេ ខ្ញុំចង់លើកពាន២ទៀតក្នុងរដូវកាលនេះ»។

Man City នឹងត្រូវប៉ះ Man Utd ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រ FA Cup នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក៏ដូចជាត្រូវប៉ះនឹង Inter Milan ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះផងដែរ៕

ដកស្រង់ពី៖ Sabay