Social Network

ហេតុអ្វី​កីឡាករ​បាល់ទាត់​ល្បី​ៗ​ចូល​ចិត្ត​រុំ​ស្គុត​ស​នៅ​ក​ដៃ?

កីឡាករបាល់ទាត់ល្បីៗឈ្មោះជាច្រើន ឬកីឡាករជាច្រើនលេងនៅលីគកំពូលធំៗ ត្រូវបានសង្កេតឃើញថាចូលចិត្តរុំស្គុតសនៅកដៃ។ ហេតុអ្វីបានជាមាននិន្នាការបែបនេះ?

បើតាមយោបល់របស់សារព័ត៌មាន Goal ហេតុផលមួយចំនួនខាងក្រោមដែលនាំមានការពេញនិយមដូច្នេះ។

ហេតុផលទីមួយ គឺដើម្បីការពារកដៃរបស់កីឡាករពីរបួស។ ក្នុងការលេងបាល់ទាត់អាជីព ការប្រជែងដោយប្រើកម្លាំងបាយ គឺកើតមានឡើងជាញឹកញាប់ ហើយតំបន់កដៃនេះ គឺងាយនឹងរបួសណាស់ នៅពេលប៉ះទង្គិច ឬដួល។ ហេតុដូចនេះ ការប្រើស្គុតសគឺជួយបានមួយចំណែកក្នុងការបង្ការមិនឲ្យរបួសជាពិសេសតំបន់កដៃ។

ស្គុតសទាំងនោះ មិនមែនជាស្គុតធម្មតានោះឡើយ តែជាស្គុតកីឡាដែលមានគុណភាព ហើយស្តង់ដាសុខភាពត្រឹមត្រូវ។ សូម្បីតែរុំមិនមែនចេះតែរុំនោះទេ គឺមានរបៀបបច្ចេកទេសក្នុងការរុំ ពោលគឺមិនត្រូវតឹង ឬធូរពេក។

ហេតុផលទីពីរ គឺកីឡាករខ្លះរុំស្គុតស ដើម្បីសំណាងល្អ។ កីឡាករមួយចំនួនយល់ថាការរុំស្គុតសជួយបន្ទូរអារម្មណ៍តានតឹង ហើយជួយឲ្យកើនទម្រង់លេងក្នុងពេលប្រកួត។

ហេតុផលទីបី គឺកីឡាករខ្លះចូលចិត្តស្ទីលរុំស្គុតបែបនេះ ពីព្រោះពួកគេចូលចិត្តបែបនេះ ដោយពួកយល់ឃើញទៅថាធ្វើដូច្នេះស្អាត ឬសង្ហាជាដើម៕