Social Network

Asensio ចូល​រួម​ជាមួយ PSG

ខ្សែបម្រើប្រយុទ្ធ Marco Asensio បានចូលរួមជាមួយក្លឹបយក្សបារាំង PSG។

ក្លឹប PSG បានប្រកាសជាផ្លូវការនូវការផ្ទេរចូលខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ Asensio អម្បាញ់មិញនេះ។ កីឡាករបានចុះកុងត្រារយៈពេល ៤ ឆ្នាំជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧។ ដំណឹងនេះមិនភ្ញាក់ផ្អើលឡើយ។

របាយការណ៍ចុងក្រោយជាច្រើនបានលើកឡើងពីចំណាប់អារម្មណ៍របស់ PSG ទៅលើកីឡាករអេស្ប៉ាញវ័យ ២៧ ឆ្នាំ ហើយភាគីខាងកីឡាករក៏ចង់ចូលរួមជាមួយក្លឹបយក្សបារាំងផងដែរ។

ដំណឹងនេះមានន័យថា Asensio បានចាកចេញពី Real Madrid បន្ទាប់ពីចំណាយពេលប្រមាណ ៧ រដូវកាល ហើយបានចូលរួមចំណែកជួយក្លឹបឈ្នះពានធំៗជាច្រើន។ កីឡាករលេងសរុប ២៨៦ ប្រកួត និងស៊ុតចូល ៦១ គ្រាប់ក្នុងរយៈពេលលេងឲ្យ Real៕