Social Network

Azpilcueta ចាកចេញពី Chelsea ទាំងសម្រក់ទឹកភ្នែក ទៅចូលរួមជាមួយ At-Madrid នៅអេស្ប៉ាញ

កីឡាករ Cesar Azpilcueta បានចាកចេញពីតោខៀវ Chelsea ទៅចូលរួមជាមួយក្លឹប Atletico Madrid នៅលីកកំពូលអេស្ប៉ាញ។

Cesar Azpilcueta បានជួយឱ្យ Chelsea ឈ្នះពានលីកកំពូលអង់គ្លេស Premier League ចំនួន ២លើក និង ពាន Champions League។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បាននិយាយថា “វាពិតជាពិបាកណាស់ ក្នុងការប្រាប់ពីអារម្មណ៍របស់ខ្ញុំ។" និយាយដោយសម្រក់ទឹកភ្នែក Azpilcueta ថា "ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានផ្តល់អ្វីៗគ្រប់យ៉ាង ហើយខ្ញុំពិតជាស្រឡាញ់។ Chelsea ជាផ្ទះរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា អាចត្រឡប់មកទីនេះវិញ នៅក្នុងតួនាទីផ្សេង”។

Azpilicueta បានលេងឱ្យក្លឹប Osasuna និងចំណាយពេល ២ឆ្នាំលេងឱ្យក្លឹប Marseille មុននឹងផ្ទេរមកកាន់ Chelsea នៅក្នុងឆ្នាំ ២០១២ ក្នុងតម្លៃខ្លួន ៦,៥លានផោន។ កីឡាកររូបនេះ រកគ្រាប់បាល់បាន ១៧គ្រាប់ នៅក្នុងបង្ហាញខ្លួន ៥០៨ ប្រកួតសម្រាប់ Chelsea ហើយនៅក្នុងឆ្នាំ ២០១៩ បានឡើងជាប្រធានក្រុមតោខៀវ៕