Social Network

Bayern ខិត​កាន់តែ​ជិត​ក្នុង​ការ​ផ្ទេរ​យក​ខ្សែ​ការពារ Kim Min-jae

ក្លឹប Bayern Munich ខិតតែជិតក្នុងការផ្ទេរយកជាផ្លូវការនូវខ្សែការពារ Kim Min-jae។

យោងតាមការចុះផ្សាយរបស់ Fabrizio Romano ខ្សែការពារ Kim Min-jae បានធ្វើបានសម្រេចក្នុងការពិនិត្យសុខភាពដើម្បីចូលរួមជាមួយក្លឹបយក្ស Bayern។

នេះមានន័យថា ជំហានបន្ទាប់គឺ Bayern នឹងទិញផ្ដាច់កុងត្រារបស់កីឡាករកូរ៉េខាងត្បូងពីក្លឹបអ៊ីតាលី Napoliក្នុងតម្លៃទឹកប្រាក់ប្រមាណ ៥០ លានអឺរ៉ូ។ បន្ទាប់រួចរាល់ដំណាក់កាលនេះ កីឡាករនឹងក្លាយជាខ្សែការពាររបស់ Bayern ជាផ្លូវការ។

ខ្សែការពារវ័យ ២៧ ឆ្នាំ Kim Min-jae បានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹប Napoli ក្នុងរដូវកាល ២០២២/២០២៣ ដោយបានរួមចំណែកជួយក្លឹបឈ្នះពាន Serie A ជាលើកដំបូងក្នុងរយៈពេលជាង ៣០ ឆ្នាំ៕