Social Network

Van de Beek កំពុង​រក​ជម្រើស​ចាកចេញ​ពី​ Man Utd

ខ្សែបម្រើ Donny Van de Beek កំពុងសិក្សារកជម្រើសចាកចេញពីក្លឹប Manchester United នៅក្នុងពេលនេះ។

កីឡាករនេះបានផ្លាស់ពី Ajax មកលេងឲ្យក្រុមបិសាចក្រហមតាំងពីឆ្នាំ២០២០ ដោយចូលលេងសរុបបាន ៦០ប្រកួត និងស៊ុតចូល២គ្រាប់។ ទោះជាស្ថិតក្រោមការដឹកនាំរបស់ លោក Erik Ten Hag ដែលត្រូវបានគេដឹងថាមានទំនាក់ទំនងល្អជិតដិតជាមួយ Van de Beek ក៏ដោយក៏កីឡាករនេះមិនសូវបានលេងពេញម៉ោងប្រកួតផងដែរ ជាពិសេសគឺចាប់ពីខែមករា ឆ្នាំ២០២៣នេះតទៅ កីឡាករនេះអវត្តមានពីការប្រកួតទាំងម្ដងព្រោះតែរបួសជង្គង់។

Van de Beek មានក្លឹបនៅ Serie A ជាច្រើនចង់បានដូចជា Inter Milan, Roma និង AC Milan ជាដើម។ យ៉ាងណា Man Utd ចង់ឲ្យកីឡាករនេះផ្លាស់ទៅក្លឹបទាំងនោះក្នុងលក្ខខ័ណ្ឌខ្ចីជើងជាជាងលក់ដាច់ចេញទាំងស្រុង៕