Social Network

Onana កាន់​កៀក​ផ្លាស់​មក​កាន់​ Man Utd ហើយ​

អ្នកចាំទី Andre Onana កាន់កៀកចាកចេញពីក្លឹប Inter Milan ផ្លាស់មកកាន់ក្លឹប Manchester United ហើយនៅក្នុងថ្ងៃនេះ។ បើយោងតាមកំពូលអ្នកកាសែត Fabrizio Romano ។

នៅខណៈនេះ Onana បានជប់លៀងលាគ្នាជាមួយមិត្តរួមក្រុម Inter Milan ព្រោះតែភាគីទាំងសងខាងបានព្រមព្រៀងក្នុងការទិញលក់អ្នកចាំទីរួចរាល់ហើយ។ អ្នកចាំទីវ័យ២៧ឆ្នាំនេះ នឹងក្លាយជាអ្នកចាំទីរបស់ក្រុមបិសាចក្រហមនៅពេលប៉ុន្មានម៉ោងខាងមុខនេះ។

Oana ត្រូវបានគេដឹងថា នឹងមកជំនួសអ្នកចាំទី David De Gea ដែលបានចែកផ្លូវជាមួយ Man Utd កាលពីពេលថ្មីៗនេះក្រោយរួមរស់ជាមួយក្លឹបអស់រយៈពេល ១២ឆ្នាំ៕