Social Network

ល្បី​ថា​ Rashford ព្រម​បន្ត​កុងត្រាថ្មី​រយៈ​ពេល​វែង​ជា​មួយ​ Man Utd

ខ្សែស្លាប Marcus Rashford ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា បានព្រមព្រៀងជាគោលការណ៍នៅក្នុងការបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២៨ ជាមួយ Manchester United នេះបើយោងតាមការចុះផ្សាយរបស់ The Athletic ។

តាមពិតទៅកីឡាករនេះនឹងដាច់កុងត្រាជាមួយបិសាចក្រហមនៅឆ្នាំ២០២៤ខាងមុខ ក៏បានចរចាបន្តជាមួយ Man Utd ប៉ុន្តែទន្ទឹមគ្នានេះផងដែរក៏មាន PSG ចរចាចង់បានផងដែរ។ ទោះជា PSG បានឲ្យប្រាក់ពលកម្ម ក៏ដូចជាប្រាក់ឧបត្ថម្ភច្រើនជាងគេក៏ដោយ ប៉ុន្តែ Rashford នៅតែបន្តជ្រើសរើសនៅបន្តជាមួយ Man Utd ។

Rahford ជាកីឡាករបណ្ដោះបណ្ដាលនៅ Man Utd ដោយកាលពីមុនរដូវកាលបានចូលលេង ៥៦ប្រកួត និងស៊ុតចូលរហូតទៅដល់ ៣០គ្រាប់ឯណោះ៕