Social Network

Rodrygo សង្ឃឹម​ថា​ Mbappe នឹង​ផ្លាស់​មក​កាន់​ Real Madrid

ខ្សែប្រយុទ្ធវ័យក្មេងរបស់ Real Madrid កីឡាករ Rodrygo បាននិយាយទៅកាន់សារព័ត៌មាន Sport TV នៅក្នុងថ្ងៃនេះថា គេសង្ឃឹមថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងផ្លាស់មកកាន់ Real Madrid ។

Rodrygo បាននិយាយថា៖" នៅ Real Madrid គឺវាមានភាពស្មុគស្មាញណាស់រញ៉េរញ៉ៃណាស់ ព្រោះថាមានពាក្យចចាមអារ៉ាមថាកីឡាករនេះ ឬកីឡាករនោះផ្លាស់មករហូត។ ដូចឆ្នាំនេះអញ្ចឹងមានពាក្យចចាមអារ៉ាមទាក់នឹង Harry Kane មកនេះ "។

កីឡាករនេះបន្តថា៖" ដូចកាលខ្ញុំមកដំបូង (២០១៩) មានពាក្យចចាមអារ៉ាមថា Pogba នឹងមក អញ្ចឹងវាអត់មានព័ត៌មានច្បាស់លាស់នោះទេចាំមើលៗ ទាក់ទងនឹង Mbappe វាម៉េចវិញ តែខ្ញុំសង្ឃឹមថា គាត់នឹងផ្លាស់មកនេះ។ គាត់នឹងជួយយើងបានច្រើន គាត់ជាកីឡាករពិតប្រាកដ តែយ៉ាងណាយើងមិនដឹងរឿងរ៉ាវនេះម៉េចហើយទេ "។

Mbappe នៅតែបន្តនៅជាមួយ PSG ក្រោយបន្តកុងត្រាថ្មីកាលពីឆ្នាំមុន ដោយកីឡាករនេះសល់កុងត្រាជាមួយឆ្នាំទៀតរហូតដល់ឆ្នាំ២០២៤៕