Social Network

Gundogan ទម្លាយ​ពី​មូលហេតុ​ចេញ​ពី​ Man City ផ្លាស់​មក​ Barca

 

ខ្សែបម្រើ Ilkay Gundogan បាននិយាយទៅកាន់សារព័ត៌មានពីមូលហេតុដែលគេចាកចេញពីក្លឹប Manchester City ផ្លាស់ទៅកាន់ Barcelona នៅក្នុងថ្ងៃនេះ។

Gundogan បានលើកឡើងថា តាមពិតគេប៊ិះផ្លាស់មកកាន់ Barca ២ដង ដោយលើកនេះគឺផ្លាស់មកបានគឺដោយសារតែលោក Xavi គ្រូបង្គោល Barca មានការបញ្ចុះបញ្ចូលខ្លាំង។

ណាមួយកីឡាករនេះគឺពេញចិត្តរបៀបរបប កានិយាយស្ដី ការដឹកនាំរបស់លោក Xavi ដោយលើកឡើងថា របៀបនៅ Barca និង Man City គឺដូចគ្នា របៀបលោក Xavi គឺដូចលោក Pep អញ្ចឹង។

Gundogan ក៏បានអរគុណទៅដល់ លោក Pep និង Man City ទាំងមូលដោយគេបានរៀនសូត្រ និងពង្រឹងសមត្ថភាពគេបានច្រើន តែពេលនេះគឺដល់ពេលគេចេញទៅស្វែងរកបទពិសោធន៍ថ្មីៗបន្ថែមទៀត។ Gundogan លេងឲ្យ Man City ៧ឆ្នាំចាប់ពីឆ្នាំ២០១៦-២០២៣ ដោយចូលរួម ៣០៤ប្រកួត និងស៊ុតចូល ៦០គ្រាប់៕