Social Network

Ronaldoថា​ គេ​មិន​ត្រលប់​ទៅ​លេង​នៅ​អឺរ៉ុប​វិញ​ឡើយ​

ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីពេលថ្មីៗនេះថា គេមិនត្រលប់ទៅលេងនៅអឺរ៉ុបវិញឡើយ។

Ronaldo បាននិយាយថា៖" ខ្ញុំនឹងមិនត្រលប់ទៅលេងបាល់ទាត់អឺរ៉ុបវិញទេ ទ្វាមួយនេះគឺខ្ញុំបិទតែម្ដង។ ណាមួយខ្ញុំអាយុ៣៨ឆ្នាំទៅហើយ មួយវិញទៀតបាល់ទាត់អឺរ៉ុបឥឡូវគឺធ្លាក់គុណភាពខ្លាំង "។

កីឡាករនេះបន្តថា៖" លីគដែលនៅមានគុណភាពនៅអឺរ៉ុបនៅក្នុងពេលនេះគឺសល់តែមួយទេគឺ Premier League ដោយពួកគេបានដើរមុនលីគអឺរ៉ុបឆ្ងាយណាស់ "។ Ronaldo បានផ្លាស់ទៅកាន់ Al Nassr នៅក្នុងឆ្នាំនេះ ខណៈមានកីឡាករល្បីៗជាច្រើនផ្លាស់ទៅដូចជា Benzema និង Kante ជាដើម៕