Social Network

Bayern លត់​ក្រុម​អាល្លឺម៉ង់​មួយ​ក្នុង​លទ្ធផល ២៧-០

ក្នុងប្រកួតដំបូងមុនបើករដូវកាលថ្មី ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានលត់ក្រុមពាក់កណ្ដាលអាជីព Rottach-Egern ក្នុងលទ្ធផល ២៧ ទល់នឹង ០ កាលពីថ្ងៃអង្គារកន្លងទៅ។

គ្រាប់បាល់ដំបូងបានចាប់ផ្ដើមនៅនាទីទី៣ ហើយគ្រាប់បាល់ចុងក្រោយបានបញ្ចប់នៅនាទីទី៩០។ កីឡាករ Bayern ១៣រូប ជាអ្នករកគ្រាប់បាល់ទាំង ២៧គ្រាប់នេះ ដោយខ្សែបម្រើអូទ្រីស Marcel Sabitzer រកគ្រាប់បាល់ច្រើនជាងគេ (រកបាន ៥គ្រាប់)។

ប្រកួតនេះនៅតង់ទី១ បញ្ចប់ទៅដោយ ១៨-០ ហើយនៅតង់ទី២ ក្រុមម្ខាងទៀតទប់បានត្រឹម ៩-០។ សូមជម្រាបផងដែរថា នេះគ្រាន់តែជាប្រកួតមិត្តភាពកម្ដៅសាច់ដុំប៉ុណ្ណោះ មិនមែនជាប្រកួតផ្លូវការអ្វីឡើយ៕