Social Network

Aubameyang នឹង​ផ្លាស់​ទៅ​កាន់​ Marseille

ខ្សែប្រយុទ្ធ Pierre Aubameyang នឹងផ្លាស់ចេញពីក្លឹប Chelsea ទៅកាន់ក្លឹប Olympique Marseille នៅក្នុងរដូវកាលថ្មីឆ្នាំ២០២៣/២៤នេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។

កីឡាករនេះនឹងចាកចេញទៅកាន់ Marseille ដោយ Free Transfer ដែលមានកុងត្រារយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ២០២៦។

Aubameyang នឹងធ្វើដំណើរទៅកាន់ Marseille ដើម្បីពិនិត្យសុខភាពនៅថ្ងៃស្អែកនេះ រួចនឹងក្លឹបទាំងពីរនឹងធ្វើការប្រកាសជាផ្លូវការតែម្ដង។

Auba លេងឲ្យ Chelsea បាន១រដូវកាល ដោយចូលលេងបាន ២១ប្រកួត និងស៊ុតចូល៣គ្រាប់៕