Social Network

Ronaldoថា​ ម្នាក់​ៗ​រិះគន់​គេ​ពេល​មក​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ តែ​ឥឡូវនរណាក៏​​ចង់​មក​ទី​នេះដែរ​

ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីពេលថ្មីៗនេះថា កាលពេលគេមកលេងនៅ Al Nassr អារ៉ាប៊ីសាអ៊ូឌីត ម្នាក់ៗរិះគន់គេ តែឥឡូវនេះកីឡាករមួយៗផ្លាស់ចិត្តចង់តែមកនេះ។

Ronaldo បាននិយាយថា៖ ម្នាក់ៗរិះគន់ខ្ញុំពេលខ្ញុំផ្លាស់មកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត តែមើលៗឥឡូវនេះមានអ្វីកើតឡើងខ្លះ "។

កីឡាករនេះបន្តថា៖" ខ្ញុំបានបើកផ្លូវមកលេងនៅទីនេះ ហើយមើលទៅ ឥឡូវកីឡាករម្នាក់ៗសុទ្ធតែចង់ផ្លាស់មកទីនេះ "។

Ronaldo បានផ្លាស់ទៅកាន់ Al Nassr នៅក្នុងឆ្នាំនេះ ខណៈមានកីឡាករល្បីៗជាច្រើនផ្លាស់ទៅដូចជា Benzema និង Kante ជាដើម៕