Social Network

Alex Telles ចាកចេញ​ពី​ Man Utd ផ្លាស់​ទៅ​កាន់​ Al Nassr ជា​ផ្លូវការ​

ខ្សែការពារ Alex Telles បានចាកចេញពីក្លឹប Manchester United ផ្លាស់ទៅកាន់ក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Nassr ជាផ្លូវការកាលពីម្សិលមិញនេះ បើយោងតាមការចុះផ្សាយរបស់ក្លឹបទាំងពីរផ្ទាល់។

កីឡាកររូបនេះនឹងទៅលេងឲ្យ Al Nassr ក្នុងកុងត្រារយៈពេល២ឆ្នាំ រហូតដល់ឆ្នាំ២០២៥។ បើយោងតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា Al Nassr បានចាយលុយប្រហែល ២៦លានដុល្លារ ដើម្បីទិញខ្សែការពារវ័យ៣០ឆ្នាំរូបនេះពី Man Utd ។ T

elles បានចូលរួមជាមួយ Man Utd កាលពីឆ្នាំ២០២០ ដោយចូលរួមបាន ៥០ប្រកួត និងស៊ុតចូល១គ្រាប់។ កីឡាករនេះក៏បានទៅលេងឲ្យ Sevilla ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីរដូវកាល ២០២២/២៣ កន្លងទៅនេះផងដែរ៕