Social Network

ចៅហ្វាយក្រុងប៉ារីសចង់ឃើញ Mbappe បន្តលេងនៅ PSG

អ្នកស្រី Anne Hidalgo អភិបាលរដ្ឋធានីប៉ារីសចង់ឃើញខ្សែប្រយុទ្ធបារាំង Kylian Mbappe បន្តលេងនៅក្លឹប Paris Saint-Germain ស្របពេលដែលមានព័ត៌មានថា កីឡាកររូបនេះផ្ទេរទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីតជុំជើងជាមួយកីឡាករល្បីៗដទៃទៀត។

«ខ្ញុំមិនយល់ថា PSG ចង់លេងក្បាច់អ្វីនោះទេ»។ នេះបើតាមការលើកឡើងរបស់ចៅហ្វាយក្រុងប៉ារីស។ អ្នកស្រីបានលើកឡើងថា៖ «Kylian Mbappe ជាកីឡាករល្អជាងគេលើលោក … គេគួរតែនៅលេងនៅប៉ារីស»។ព័ត៌មានមួយចំនួនចុះផ្សាយថា PSG ព្រមលក់ Mbappe ទៅលេងនៅក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ក្នុងតម្លៃ ៣៣២ដុល្លារអាមេរិក។

យ៉ាងណាមិញ កីឡាកររូបនេះចង់ទៅលេងនៅ Real Madrid ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ នៅពេលដែលកុងត្រារបស់ខ្លួននៅ PSG ផុតសុពលភាព៕